Codeអត្ថបទ​ទាំងអស់
តាមដាន៖
គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

ថ្ងៃទី៖8 កក្កដា 2021

ប្រវែង៖2 នាទី

Detail's card image

មានដឹងទេថាគំនូរសិល្បៈបែបឌីជីថលមួយត្រូវបានគេដាក់លក់បានតម្លៃជិត 70 លានដុល្លា? ត្រូវហើយ តម្លៃជិត 70 លានដុល្លា! អ្នកទាំងអស់គ្នាមិនបានអានច្រឡំទេ។​ គំនូរសិល្បៈបែបឌីជីថលនេះមានឈ្មោះថា Beeple’s Everydays - The First 5000 Days ឫជាភាសាខ្មែរ 5000 ថ្ងៃដំបូងរបស់ Beeple។ វាជាផ្ទាំងគំនូរឌីជីថល 5000 ផ្ទាំងដែលបានគូរជារាងរាល់ថ្ងៃរបស់លោក Mike Winkelmann រហ័សនាម Beeple។

តើមានអ្វីពិសេសសម្រាប់រូបខាងក្រោមនេះដែលធ្វើឲ្យវាមានតម្លៃដល់ទៅជិត 70 លានដុល្លាបែបនេះ? NFT ឬ Non-Fungible Token ផ្ទាំងរូបភាព Beeple’s First 5000 Days ជាផ្ទាំងរូបភាពដែលអស្ចារ្យមួយដែលវាជាបណ្ដុំរូបភាពឌីជីថល 5000 ផ្ទាំងដែលគូសដោយ Beeple ក្នុងរយះពេល 5000 ថ្ងៃ។ លោក Beeple បានចាប់ផ…

Hermes Engine សម្រាប់ React Native

ថ្ងៃទី៖24 មិថុនា 2021

ប្រវែង៖3 នាទី

Detail's card image

សួស្ដី! ថ្ងៃនេះត្រលប់មកជាថ្មីជាមួយនឹងអត្ថបទ​ថ្មីមួយដោយខ្ញុំបាទ។ ថ្ងៃនេះយើង​មកមើលពីរឿងល្អថ្មីមួយសម្រាប់ React Native។

បើអ្នកទាំងអស់គ្នាបានអានអត្ថបទ​ពីមុនៗ​របស់ខ្ញុំ ក៏ប្រហែលជាដឹងដែរហើយថាខ្ញុំជា React Native Developer ម្នាក់ដែរ។ មែនទែនទៅការងារពេញផ្លូវការដំបូងដែលខ្ញុំបានធ្វើនោះជា Project ដែល​សរសេរដោយ React Native។ ការងារជាច្រើនដែលខ្ញុំបានធ្វើ ហើយ​មក​ទល់សព្វថ្ងៃក៏នៅមាន Project ដែលសរសេរដោយ React Native ដែរ។ ពេលថ្មីៗនេះផងដែរ​ ខ្ញុំបានឃើញរឿងល្អមួយដែលមានឡើងសម្រាប់ React Native នោះគឺ Hermes Engine។ អញ្ចឹងថ្ងៃនេះយើងគួរតែនិយាយគ្នាបន្តិច ក៏ដូចជាសាកល្បង ប្រើ Hermes Engine សម្រាប់កម្មវិធីដែល​សរសេរដោយ React Native ទាំងអស់គ្នា។ Her…

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

ថ្ងៃទី៖23 មករា 2021

ប្រវែង៖5 នាទី

Detail's card image

ក្នុងការ​សរសេរសូហ្វវែរ៍សព្វថ្ងៃនេះ យើងតែងតែប្រើកូដ ឫសូហ្វវែរ៍ដែលមានស្រាប់មកប្រើជាជាង​សរសេរ​ខ្លួន​ឯងទាំងអស់​ (Reuse)។ ហើយក្នុងការ​យក​កូដដែលមានស្រាប់លើអុីធឺណេត​មកប្រើនេះ (Package, Library ឫ Module) ដែលយើងហៅវាថា Dependency។

ការប្រើ Dependency នេះជួយឲ្យយើងអាច​សរសេរកូដបានលឿន និងងាយស្រួលជាងមុនដោយ​យកកូដដែលមានស្រាប់ដែលគេបានចែករំលែកជាលក្ខណៈ Open Source មកប្រើ​ទៅ​តាម​ការ​ដែល​យើង​ត្រូវការ។ អ្វីទៅជា Dependency ឲ្យប្រាកដ? Dependency ជា​កូដដែលយើង​យកប្រើនៅក្នុង Project របស់យើងក្នុងលក្ខណៈ Package, Library ឫ Module ជំនួសឲ្យការដែលត្រូវ​សរសេរ​ខ្លួនឯង។ ជាទូទៅ​ស្ទើរតែ​គ្រប់ភាសាប្រូក្រាមីង​ទៅហើយ​ដែលមាន Registry ដែលអាចឲ្យប្រូក្រាមើរ៍អាចចែក…

លាហើយបណ្ដាញសង្គម

ថ្ងៃទី៖11 មករា 2021

ប្រវែង៖1 នាទី

Detail's card image

សួស្ដីព្រឹកថ្ងៃច័ន្ទ! លែងមានទៀតហើយពេលដែលខ្ញុំនឹងចំណាយលើបណ្ដាញសង្គម។ ខ្ញុំបានសម្រាកមួយរយះមកហើយពីបណ្ដាញសង្គម តែមែនទែនទៅនេះមិនមែនជាលើកទីមួយដែរដែលខ្ញុំឈប់ប្រើបណ្ដាញសង្គមផ្សេងៗនោះ ហើយថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាហេតុអ្វីបានជាខ្ញុំសម្រេចចិត្តឈប់ប្រើបណ្ដាញសង្គម។

ប្រហែលជា​ 10 ឆ្នាំជាងហើយដែលខ្ញុំនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងៗទៀត។ ខ្ញុំចាំបានថាគណនីអនឡាញដំបូងបំផុតរបស់ខ្ញុំនោះគឺ Yahoo Messenger កាលឆ្នាំ 2007 និងក្រោយ​មក​គណនីហ្វេសប៊ុកដំបូងបំផុត​របស់ខ្ញុំកើតនៅប្រមាណឆ្នាំ 2008 និងក្រោយៗមកទៀត​មាន​ Instagram, Twitter ជាដើម។ ហើយទីបំផុតខ្ញុំគិតថាដល់ពេលហើយដែលខ្ញុំត្រូវឈប់ប្រើបណ្ដាញសង្គម ហើយខាងក្រោមនេះ​ជា​ហេតុ​ផល​ម…

រឿងដែលកំពុងតែកើតឡើងមកលើ Intel

ថ្ងៃទី៖21 ធ្នូ 2020

ប្រវែង៖4 នាទី

Detail's card image

សួរស្ដីព្រឹកថ្ងៃច័ន្ទ! ថ្ងៃនេះយើងមកមើលរឿងដែលកើតឡើងមកលើក្រុមហ៊ុន Intel ដែលយើងអាចនិយាយបានថាចំណុចរបត់ប្រវត្តិសាស្ត្ររបស់​វិស័យ Computing កំពុងនឹងកើតឡើង។ យើងដឹងហើយថា CPU របស់ Intel តែងតែជាជម្រើសទីមួយមិន​ថាសម្រាប់ Laptop ឫ Desktop PC ទេនៅប្រមាណដប់សិបឆ្នាំចុងក្រោយនេះ។

តែវាមិនបែបនេះទៀតទេចាប់ពីពេលនេះតទៅ។ បើសិនជាខ្ញុំចង់រៀបកុំព្យូទ័រថ្មីមួយពេល ខ្ញុំនឹងមិនជ្រើសរើសយក CPU របស់ Intel ទៀតទេ។ នេះក៏ដោយសារតែថាបើធៀបតម្លៃនឹងអ្វីដែលយើងទទួលបាន វាមិនសមហេតុផលទៀតប៉ុន្មាននោះទេ។ យើងអាចបាន Performance ពី CPU របស់ AMD ខ្លាំងជាងពី CPU របស់ Intel ឆ្ងាយក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ សំនួរសួរថា៖ តើមានអ្វីកើតឡើងមកលើ Intel? ហេតុផលមានច្រើន ពោលមានទាំងកត…

ចាវ៉ាស្ក្រីបត៍ក្នុងប្រៅស៍ស័រ

ថ្ងៃទី៖13 តុលា 2020

ប្រវែង៖2 នាទី

Detail's card image

ភាសាចាវ៉ាស្ក្រីបត៍ (JavaScript) ភាសាចាវ៉ាស្ក្រីបត៍តាំងពីដំបូងមកត្រូវបានគេសរសេរឡើងមកដើម្បីតែដំណើរការក្នុងប្រៅស៍ស័រតែប៉ុណ្ណោះ។ ចាវ៉ាស្ក្រីបត៍ត្រូវបានគេសរសេរឡើងមកដោយប្រើពេលតែដប់ថ្ងៃប៉ុណ្ណោះកាលពីជំនាន់ឆ្នាំ 90។

ប្រការនេះហើយដែលនាំឲ្យវាមិនមែនជាភាសារដែលមានមុខងារ និងគុណសម្បត្តិល្អគ្រប់គ្រាន់ប៉ុន្មាននោះទេ។ ដោយហេតុបែបហ្នឹងហើយបានជាគេព្យាយាម​ប្រើភាសាផ្សេងមកជំនួសវិញសម្រាប់សរសេរវែបសាយដូចដែលយើងបានឃើញមានមកដូចជា Flash, Java។ តែយ៉ាងណាការធ្វើបែបនេះក៏មិនបានធ្វើឲ្យការ​អភិវឌ្ឍន៍វែបសាយប្រសើរជាងមុនដែរ។ តែវាជាកត្តាជួយជំរុញឲ្យចាវ៉ាស្ក្រីបត៍បានវិវត្តន៍ជារឿយៗជារាងរាល់ឆ្នាំរហូតបានក្លាយជាភាសាដ៏មានឥទ្ធិពលដូចសព្វថ្ងៃនេះ។ ការព្យាយាមប្រើភាសាផ្សេងជំន…

គួរប្រើ Storage មួយណាសម្រាប់វែបសាយ?

ថ្ងៃទី៖23 កក្កដា 2020

ប្រវែង៖2 នាទី

Detail's card image

បើចង់ផ្ទុកទិន្នន័យរបស់វែបសាយដែលយើងធ្វើនៅក្នុង Browser យើងមានវិធីច្រើនក្នុងការផ្ទុក ឫ Cache ទិន្នន័យ ឫ Static Resources ផ្សេងៗ។ តើយើងគួរប្រើ Storage មួយណាល្អសម្រាប់ Client-Side Data Storing? ហើយធ្វើយ៉ាងណាដើម្បីទិន្នន័យមានសុវត្តិភាពល្អ? ថ្ងៃនេះយើងមកមើលពីប្រធានបទនេះទាំងអស់គ្នា! TL;DR សម្រាប់ទិន្នន័យតិចដូចជា String ដែលជា Key ខ្លីៗ យើងគួរប្រើ LocalStorage។

សម្រាប់ទិន្នន័យច្រើន Storage យើងគួរតែប្រើនោះគឺ IndexedDB ព្រោះវា Asynchronous ចំណែកឯ LocalStorage និង SessionStorage ដំណើរការបែប Synchronous ដែលវាអាចប្លុក Main Thread បាន។ សម្រាប់ Cache យើងគួរតែប្រើ Cache Storage API (Service Workers)។ ប្រភេទរបស់ Web Storage បើសិនជាយើ…

អ្វីទៅ UX/UI?

ថ្ងៃទី៖22 កក្កដា 2020

ប្រវែង៖1 នាទី

Detail's card image

សួស្ដី! ថ្ងៃនេះមានសំណួរមួយសួរមកពីប្អូនម្នាក់គាត់បានសួរខ្ញុំថា “អ្វីទៅជា UX/UI?”។ តាមពិតទៅខ្ញុំក៏មិនជាអ្នកជំនាញ​ឌីហ្សាញ​អីដែរ តែការងារឌីហ្សាញក៏ជាមួយក្នុងចំណោមការងារដែលខ្ញុំចាប់អារម្មណ៍ ហើយខ្ញុំក៏ធ្លាប់បានរៀនពីវា និងធ្លាប់បានធ្វើការងារឌីហ្សាញកម្មវិធី និងវែបសាយមួយចំនួនដែរកន្លងមកតួយ៉ាងប្លក់ដែលអ្នកទាំងអស់គ្នាកំពុងអាននេះផ្ទាល់។

អ៊ីចឹងហើយប្រហែលជាមានរឿងដែលខ្ញុំអាចនិយាយបានខ្លះដែរសម្រាប់ប្រធានបទនេះ។ អ៊ីចឹងយើងមកមើលទាំងអស់គ្នា! អ្វីទៅជា UX និង UI? ដំបូងបំផុតនោះគឺជំនាញ UX/UI មិនមែនសម្រាប់តែការរចនាវែបសាយ កម្មវិធីកុំព្យូទ័ កម្មវិធីទូរស័ព្ទ និងផលិតផលបច្ចេកវិទ្យា​តែ​ប៉ុណ្ណោះទេ។ យើងត្រូវការវាសម្រាប់ការឌីហ្សាញគ្រប់សព្វបែបយ៉ាងតាំងពីរបស…

ដំណើរកម្សាន្តបោះតង់ និងឡើងជួរភ្នំឱរ៉ាល់របស់ខ្ញុំ

ថ្ងៃទី៖15 កក្កដា 2020

ប្រវែង៖2 នាទី

Detail's card image

សួស្ដីទាំងអស់គ្នា! ថ្ងៃមុនខ្ញុំបានទៅលេងជួរភ្នំឱរ៉ាល់ដែលជាជួរភ្នំដែលមានភ្នំខ្ពស់ជាងគេនៅប្រទេសយើងមានឈ្មោះថាភ្នំខ្ជោល។ នៅកំពូលភ្នំខ្ជោលនេះ រយៈកម្ពស់បើធៀបនឹងកម្ពស់ទឹកសមុទ្រមានកម្ពស់ 1813 ម៉ែត្រ។

ជួរភ្នំឱរ៉ាល់នេះស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដំណើរកម្សាន្តនេះជាកំណើរកម្សាន្តបែបផ្សេងព្រេង ដើរឡើងភ្នំ និងបោះតង់ជាក្រុម ហើយក្រុមរបស់ខ្ញុំមានគ្នាប្រហែល 20 នាក់។ ដំណើរកម្សាន្តនេះប្រើពេល 1 យប់ និង 2 ថ្ងៃ។ ម្នាក់ៗត្រូវត្រៀមតង់ ម្ហូបអាហារ ទឹក និងរបស់ប្រើប្រាស់រាងៗខ្លួនសម្រាប់ដំណើរកម្សាន្តនេះ។ ថ្ងៃទី១៖ ចេញដំណើរពីភ្នំពេញ និងដើរឡើង យើងធ្វើដំណើរចេញពីភ្នំពេញដោយជួបជុំគ្នានៅប្រមាណម៉ោង 3 ព្រលឹមហើយចំណាយពេលប្រហែល 2 ម៉ោង 30 នាទីដើម្បីទៅ…

អ្វីទៅ Git Stash?

ថ្ងៃទី៖2 កក្កដា 2020

ប្រវែង៖3 នាទី

Detail's card image

👉 Version Control ដោយប្រើកម្មវិធីគ្រប់គ្រងកំណែ Git បើយើងចេះប្រើ Git មែនយើងត្រូវតែឆ្លើយសំណួរនេះបាន “អ្វីទៅ Git Stash?” ដែលជាសំណួរដែលគេតែងតែសួរបើគេចង់សាកថាយើងពិតជាចេះប្រើ Git ស្ទាត់ពិតប្រាកដ ឫអត់នោះ។ អ៊ីចឹងយើងមកមើលទាំងអស់គ្នាថាយើងអាចប្រើ Git Stash នេះដើម្បីអ្វី។ អ្វីទៅជា Git Stash? Stash ជាមុខងារមួយក្នុង Git ដែលយើងអាចប្រើដើម្បីលុបរាល់ការកែប្រែមិនថាកូដ ឫហ្វាល់ផ្សេងៗក្នុង Branch ដែលយើងកំពុងធ្វើការ ហើយរក្សារទុកនៅកន្លែងមួយដែលយើងអាចទាញយកមកវិញនៅពេលក្រោយបាន។

ករណីដែលយើងប្រើ Stash ករណីដែលយើងប្រើ Stash មានច្រើនករណី តែជាទូទៅខ្ញុំប្រើវាពេល៖ ចង់ កូដពី ទាំងដែលមានកូដត្រូវបានកែរួចហើយខ្លះ ហើយវា ជាមួយកូដនៅលើ ។ ចង់ប្តូរ Branch ខណៈដែល…

Arrow Function កំណែចាវ៉ាស្ក្រីបត៍ ES6

ថ្ងៃទី៖1 កក្កដា 2020

ប្រវែង៖2 នាទី

Detail's card image

Arrow Function ឫ Fat Arrow Function ជារបៀបសរសេរ Function មួយបែបក្នុងភាសាចាវ៉ាស្ក្រីបត៍ដែលត្រូវបានបញ្ចេញក្នុងកំណែ ES6។ ចំណុចពិសេសរបស់វាគឺ ខ្លីងាយស្រួលសរសេរ ហើយវាមិនមាន Bindings ផ្ទាល់ខ្លួនរបស់វាទេ។

ពេលប្រើ Arrow Function យើងនឹងមិនអាចហៅ , , ឫ បានទេព្រោះវាអត់មានរបស់ទាំងអស់នេះក្នុងខ្លួនវាទេ។ ជា keyword មួយដែលជាទូទៅយើងប្រើសម្រាប់ហៅ Key ឫ Property របស់ Object ឫ Class។ តែសម្រាប់ Arrow Function វានឹងហៅ របស់ Function, Closure ឫ Class មេវិញ។ ជា Variable មួយដែលជា Array នៅក្នុង Function មួយដែលអាចឲ្យយើងហៅ Arguments របស់ Function នោះបាន។ ជា keyword មួយដែលយើងប្រើសម្រាប់ហៅ​ constructor របស់ Parent Class។ Arrow Function មិនអាចប…

It's good if you are struggling

ថ្ងៃទី៖29 មិថុនា 2020

ប្រវែង៖1 នាទី

Detail's card image

Well, what could I say! It’s stressful to be struggled, temporarily unable to solve a problem. But for me it is a good thing. Why is it a good thing? Of course, it is a sign showing that there are rooms for improvement and that you are growing! Your life would be boring if there are no problems for you to solve.

You are dying day by day if there is nothing more for you to learn, which means you are only to get worse as your age is pushing toward human limit. Albert Einstein once stated that: Once you stop learning, you start dying. So ask yourself this question: “Are you getting any better than yesterday yet?” If no…

មានអ្វីកើតឡើងពេល Apple ប្ដូរមក ARM?

ថ្ងៃទី៖23 មិថុនា 2020

ប្រវែង៖3 នាទី

Detail's card image

កាលពីយប់ម្សិលមិញថ្ងៃទី 22 មិថុនា 2020 ក្រុមហ៊ុន Apple បានបញ្ចេញផលិតផលថ្មីរបស់ខ្លួនប្រចាំឆ្នាំ។ មិនដឹងថាអ្នកទាំងអស់គ្នាបានមើល WWDC 2020 របស់ Apple យប់មិញដែរឫទេ? ហើយចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយនោះគឺ Apple បានប្ដូរមកប្រើបន្ទះឈីប ARM ជំនួសបន្ទះឈីប x86 ដែល Apple ប្រើកន្លងមក។

តើការផ្លាស់ប្តូរនេះវាមានន័យយ៉ាងណា? ហើយបើតាមការបង្ហាញរបស់ Apple ក្នុងកម្មវិធី WWDC យប់មិញនេះ Apple អាចនឹងជោគជ័យដែរឫទេ បន្ទាប់ពី Microsoft បានបរាជ័យម្ដងរួចទៅហើយជាមួយ Surface Pro X ដែលប្រើ ARM ដែរនោះ? អ្វីទៅជា ARM? ហើយចុះ x86? ARM ឫ Advanced RISC​ (Reduced Instruction Set Computing) Machine ជា Processor Architecture ឫក៏ CPU Architecture របស់កុំព្យូ…

ដេណូ - ណូដដែលល្អជាងមុន?

ថ្ងៃទី៖17 មិថុនា 2020

ប្រវែង៖2 នាទី

Detail's card image

ដេណូ (Deno) បានចេញកំណែផ្លូវការដំបូង v1 នៅកំឡុងពាក់កណ្ដាលខែមុនខែឧសភា។ បើអ្នកតាមដានពីពិភពប្រូក្រាមមីងចុងក្រោយ ប្រហែលជាបានលឺមកហើយ។

វាទទួលបានចំណាប់អារម្មណ៍ច្រើនសមគួរណាស់ ហើយមានរហូតដល់អ្នកខ្លះគេនិយាយថ្ងៃអវសានរបស់ណូដជិតមកដល់ហើយទៀតផង។ អ៊ីចឹងថ្ងៃនេះ យើងមកមើលថាតើដេណូជាអ្វី វាខុសពីណូដយ៉ាងណាខ្លះ ហើយវាពិតជាល្អជាងណូដមែនដែរឫទេ។ ##ដេណូជាអ្វី? ចំណុចខុសគ្នារវាងដេណូ និង ណូដ ដេណូ (Deno) ជាប្រូក្រាមដែល Secure សម្រាប់ដំណើការ JavaScript និង TypeScript ក្រៅវែបប្រៅស័រ​ថ្មីមួយ។ អ្នកដែលបង្កើតដេណូ និងណូដជាមនុស្សតែមួយគឹដោយលោក​ Ryan Dahl។ ដេណូប្រើ TypeScript, Rust, Tokio (សម្រាប់ Event Loop) និង V8 (Rusty-V8 ជា JavaScript Engine) ដែលខុសពីណូដដែលប…

ឈប់តាំងខ្លួនជាជនរងគ្រោះទៅ!

ថ្ងៃទី៖15 មិថុនា 2020

ប្រវែង៖1 នាទី

Detail's card image

ធ្លាប់ទេ? ពេលខ្លះយើងយល់ថាយើងជាករណីពិសេស។ យើងមានស្ថានភាពបែបនេះមួយ បែននេះពីរ បី​ បួន ហើយសង្ឃឹមថាគេនឹងឲ្យ។ យើងយល់ថាគេគួរតែចាត់ទុកយើងជាករណីលើកលែង ហើយយើងសមនឹងទទួលបានជំនួយ ឫការលើកលែងដែលគេគួរតែយល់។ បើអ្នកមានអារម្មណ៍បែបនឹង អ្នកប្រហែលជាចូលក្នុងករណីមួយដែលគេហៅថា Playing Victim ហើយ។

បើអ្នកស្ថិតក្នុងស្ថានភាពនេះ អ្នកប្រហែលជាត្រូវគិតឡើងវិញ។ មិនមែនមានតែអ្នកទេដែលពិសេស មនុស្សម្នាក់ណាក៏ពិសេសដែរ។ មនុស្សម្នាក់ៗគេមានស្ថានភាពរៀងៗខ្លួន ហើយគ្នានស្ថានភាពនណាសំខាន់ជាងនណាទេគឺវាសំខាន់ដូចៗគ្នា។ ជាជាងចាំឲ្យគេយល់ហើយលើកលែងឲ្យយើង យើងគួរតែបើកកាយបើចិត្តធ្វើនូវអ្វីដែលយើងត្រូវធ្វើ ទទួលខុសត្រូវលើតួនាទីរបស់យើងទើបជារឿងត្រឹមត្រូវ។ Just shut the f*ck up and g…

Previous
1
2
Next
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ថ្មីៗ
Article's thumbnail

គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

Article's thumbnail

Hermes Engine សម្រាប់ React Native

Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

Article's thumbnail

រឿងដែលកំពុងតែកើតឡើងមកលើ Intel

You've reached singularity, the beginning of time!