គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

មានដឹងទេថាគំនូរសិល្បៈបែបឌីជីថលមួយត្រូវបានគេដាក់លក់បានតម្លៃជិត 70 លានដុល្លា? ត្រូវហើយ តម្លៃជិត 70 លានដុល្លា! អ្នកទាំងអស់គ្នាមិនបានអានច្រឡំទេ។​ គំនូរសិល្បៈបែបឌីជីថលនេះមានឈ្មោះថា Beeple’s Everydays - The First 5000 Days ឫជាភាសាខ្មែរ 5000 ថ្ងៃដំបូងរបស់ Beeple។ វាជាផ្ទាំងគំនូរឌីជីថល 5000 ផ្ទាំងដែលបានគូរជារាងរាល់ថ្ងៃរបស់លោក Mike Winkelmann រហ័សនាម Beeple។ តើមានអ្វីពិសេសសម្រាប់រូបខាងក្រោមនេះដែលធ្វើឲ្យវាមានតម្លៃដល់ទៅជិត 70 លានដុល្លាបែបនេះ?

Beeple's Everydays - THe First 5000 Days

ប្រភព​រូបភាព៖ CHRISTIE'S

NFT ឬ Non-Fungible Token

ផ្ទាំងរូបភាព Beeple’s First 5000 Days ជាផ្ទាំងរូបភាពដែលអស្ចារ្យមួយដែលវាជាបណ្ដុំរូបភាពឌីជីថល 5000 ផ្ទាំងដែលគូសដោយ Beeple ក្នុងរយះពេល 5000 ថ្ងៃ។ លោក Beeple បានចាប់ផ្តើមគូសរូបនេះមកតាំងពីឆ្នាំ 2007 មកម៉្លេះ។ តែអ្វីដែលធ្វើឲ្យរូបនេះមានតម្លៃកាន់ខ្ពស់បែបនេះនោះគឺ NFT។ រូបភាពនេះត្រូវបានគេដាក់លក់ជា NFT។ អ្វីទៅជា NFT អ៊ីចឹង?

"NFT ឫ Non-Fungible Token" ដែលអាចប្រែជាខ្មែរយើងបានថា "របស់ដែលមានតែមួយមិនអាចផ្លាស់ប្ដូរបាន"។ វាមានន័យថារូបបែបឌីជីថលនេះអាចចម្លងជាច្រើនច្បាប់បាន តែរបស់ដើមពិតមានតែមួយប៉ុណ្ណោះ ហើយមានឈ្មោះកម្មសិទ្ធជាប់នឹងរបស់នោះ។ តើគេធ្វើយ៉ាងដូចម្ដ៉េចដើម្បីកំណត់ថារបស់នោះជារបស់ដើម និងរបស់ចម្លងទៅបើយើងដឹងហើយថាការចម្លងបែបឌីជីថលនេះវាដូចគ្នាបេះបិទទៅហើយនោះ?

ដើម្បីធ្វើបែបនេះបានគឺគេប្រើបច្ចេកវិទ្យា Blockchain។ តួយ៉ាងអ្នកទាំងអស់គ្នាស្គាល់ Ethereum ជាលុយក្រីបតូ តែមែនទែនទៅ​ Ethereum Blockchain នេះមានអ្វីច្រើនទៀតក្រៅតែពីលុយក្រីបតូ ហើយមួយក្នុងចំណោមមុខងារទាំងនោះគឺ NTF នេះហើយ។ Blockchain កត់ត្រាថារូបឌីជីថលថាវាជារូបដើមមានតែមួយគ្មានពីរ ហើយនណាជាម្ចាស់កម្មសិទ្ធ​ (រូបមួយមានម្ចាស់តែម្នាក់គត់ក្នុងកំឡុងពេលណាមួយ)។ និយាយខ្លីៗ នេះហើយគឺ NFT

គួរឲ្យចាប់អារម្មណ៍ដែរនោះ ពេលនេះ Blockchain ដែលពេញនិយមសម្រាប់ NFT នេះមាន Ethereum និង Solana។

អំពីការទិញលក់ Beeple’s The First 5000 Days

រូបនេះត្រូវបាន Christie’s ដាក់ឲ្យដេញថ្លៃនៅកំឡុងកាលពីថ្ងៃទី 25 ខែកុម្ភៈ ដល់ថ្ងៃទី 11 ខែមិនា ឆ្នាំ 2021។ ហើយជាលទ្ធផលរូបនេះត្រូវបានទិញដោយ MetaKovan ក្នុងតម្លៃ $69,346,250 ដែលលោកបានចាយជាកាក់ Ethereum ចំនូួន 42,329 កាក់។ បន្ទាប់ពីទិញបានរូបនេះ លោក MetaKovan បានយករូបនេះ (Full Resolution) ទៅដាក់បង្ហាញក្នុងសារៈមន្ទីឌីជីថល Metaverse ផងដែរ។

Beeple's Everydays - THe First 5000 Days Auction Result

ប្រភព​រូបភាព៖ CHRISTIE'S

រូបខ្លះៗពី Beeple’s The First 5000 Days

រូបខ្លះៗចេញពី Beeple's The First 5000 Days រូបខ្លះៗចេញពី Beeple's The First 5000 Days រូបខ្លះៗចេញពី Beeple's The First 5000 Days រូបខ្លះៗចេញពី Beeple's The First 5000 Days រូបខ្លះៗចេញពី Beeple's The First 5000 Days

សូមអរគុណដែលបានអានអត្ថបទមួយនេះ ហើយបើអាចសូមចូលរួមក្នុងឆានែលតេលេក្រាមរបស់ខ្ញុំ ក៏ដូចជាតាមដានគណនីថ្វីទ័រ Daseveny ដែលយើងអាចជែកគ្នា សួរនាំគ្នាបាន ផ្ដល់ជាយោបលមតិផ្សេងៗផងដែរ ​ក៏ដូចជាកម្លាំងចិត្តដែលជួយឲ្យខ្ញុំអាចបន្តសរសេរអត្ថបទប្រភេទនេះទៀតឲ្យបានកាន់តែច្រើនជាងមុន។

👉 គណនីថ្វីទ័រ៖ https://twitter.com/daseveny
👉 ឆានែលតេលេក្រាម៖ https://t.me/daseveny

យោង៖
ចែករំលែក៖
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ថ្មីៗ
Article's thumbnail

គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

Article's thumbnail

Hermes Engine សម្រាប់ React Native

Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

Article's thumbnail

រឿងដែលកំពុងតែកើតឡើងមកលើ Intel

You've reached singularity, the beginning of time!