គ្រាន់តែ One Search Away!

ជម្រាបសួរ! ខ្ញុំបានអានប្រយោគមួយដែលគេនិយាយថា “រាល់ព្រឹកខ្ញុំក្លាយជាមនុស្សម្នាក់ថ្មី។” ស្ដាប់ទៅជាប្រយោគធម្មតាតែបើគិតឲ្យដល់មែនទែនទៅវាបង្កប់ន័យល្អខ្លាំងណាស់ជាពិសេសពេលដែលយើងជួបការលំបាក។ មិនថាមានរឿងអីកើតឡើងក៏ដោយ យើងតែងតែអាចចាប់ផ្ដើមសារជាថ្មីរហូតបើយើងមិនចុះចាញ់។ ចូលចិត្ត!

Search

Photo by Surface on Unsplash.

សម្រាប់ថ្ងៃនេះ ខ្ញុំមានផ្នត់គំនិតមួយចង់ចែករំលេកដែលខ្ញុំគិតថាវាផ្នត់គំនិតល្អដែលទាំងអស់គ្នាបានអានហើយដូចក្នុងចំណងជើងរបស់អត្ថបទនឹងឯង៖

You are just one search away! វាបាំងតែមួយស្វែងរកទេពីអ្នក និងអ្វីដែលអ្នកប្រាថ្នា។

ហើយចុះពាក្យចង់បានន័យថាយ៉ាងម៉េច???

ដូចដែលគេបាននិយាយនឹងឯង! សម័យនេះហើយអីក៏ដោយអាចនឹងរកចម្លើយបានងាយបំផុត។ មិនថាអ្នកមានបញ្ហាអីក៏ដោយ ឫមានចម្ងល់អីក៏ដោយ អ្នកអាចរកចម្លើយបាននៅលើអុីនធឺណិតបាន។ បញ្ហាដែលអ្នកជួបជាទូទៅមានអ្នកជួបរួចមកហើយ និងគួរតែមានដំណោះស្រាយមកហើយដែរ។ បើអ្នកឆ្ងល់ពីអីមួយ មិនពីបាកទេគ្រាន់តែហ្គុកហ្គលមួយខ្វាច់អ្នកនឹងសឹងតែបានចម្លើយតបភ្លាមៗទៅហើយ។ អ្នកឆ្លល់កាន់តែច្រើនសួរកាន់តែច្រើន អ្នកនឹងដឹងកាន់តែច្រើនតាមនឹងដែរ។ បើអ្នកមិនបានចម្លើយភ្លាមៗទេ អ្នកប្រហែលអាចនឹងស្វែងរកមនុស្សម្នាក់ដែលអាចដោះស្រាយចម្ងល់របស់អ្នកបាន។

បើអ្នកចង់ដឹងពីអីមួយ មានអីពីបាក! Google, Wikipedia មាន!
បើអ្នកចង់ស្គាល់នណាម្នាក់ មានអីពីបាក! រកគាត់លើ Facebook, LinkedIn អីអ្នកអាចនឹងបានស្គាល់គាត់ហើយ!​
បើអ្នកចង់ចេះពីអីមួយ មានអីពីបាក! YouTube, Online Class, Tutorial មានសឹងតែគ្រប់រឿងដែលអ្នកអាចនឹកដល់!

តែយ៉ាងណាកុំទាន់អាល់អ៊រ! អ្វីដែលអ្នកទទួលបានមកអាចនឹងមិនពិត ឫប្រើការមិនកើត។ ធ្វើយ៉ាងម៉េចអ៊ីចឹង? អ្នកត្រូវតែចេះផ្ទៀងផ្ទាត់ភាពគួរឲ្យទុកចិត្តបានរបស់ព័ត៌មាន ឫចម្លើយដែលអ្នកទទួលបានមកថាតើវាគួរឲ្យទុកចិត្តបានកម្រិតណា ដោយផ្ទៀតផ្ទាត់ឲ្យបានច្រើនប្រភពតាមដែលអាចធ្វើទៅបាន ហើយប្រភពនោះទៀតសោតក៏គួរតែជាប្រភពដែលគួរឲ្យទុកចិត្តបានផងដែរទើបយើងអាចទុកចិត្តបាន។

ខ្ញុំក៏ធ្លាប់លឺពាក្យមួយផងដែរ៖

បើអ្នកចង់ចង់ចេះពីរឿងអីមួយ ចូរអានសៀវភៅទាក់ទងនឹងរឿងនឹងឲ្យបាន ៣ ក្បាល។

ហើយបើតាមបទពិសោធន៍កន្លងមករបស់ខ្ញុំ ពាក្យដែលគេនិយាយមកនេះវាពិតជាមានប្រសិទ្ធភាពមែន។ ខ្ញុំក៏បានសាកវិធីនេះជាមួយរៀងផ្សេងទៀតដែរ​ដែលខ្ញុំសង្កេតមើលឃើញថាវាពិតជាបានផលមែន! បើរៀនកូដអីមួយ ខ្ញុំជាទូទៅច្រើនរកប្រភពរៀនឲ្យបាន ៣ ប្រភព។ ចង់ដឹងពីបច្ចេកវិទ្យាអីមួយ ខ្ញុំនឹងរកអានប្លក់ឲ្យបាន ៣ យ៉ាងតិចអាចជានៅលើ Medium ឫ Dev.to​​ ជាដើម។ បើមិនជឿ អាចសាកមើលបានណា!

សង្ឃឹមថាអ្នកបានគំនិត​ថ្មីពីការអានប្លកមួយនេះ។ ជួបគ្នាលើកក្រោយទៀត! ឡើយសិនហៀ! May the force be with you!

ចែករំលែក៖
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ថ្មីៗ
Article's thumbnail

គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

Article's thumbnail

Hermes Engine សម្រាប់ React Native

Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

Article's thumbnail

រឿងដែលកំពុងតែកើតឡើងមកលើ Intel

You've reached singularity, the beginning of time!