បើយើងនៅជាមួយបញ្ហាយូរល្មម យើងគង់តែនឹងដោះស្រាយបាន

ពេលខ្លះមានបញ្ហាដែលយើងជួប យើងព្យាយាមដោះស្រាយវាតែមិនអាចនឹករកឃើញចម្លើយភ្លាមៗ ឫព្យាយាមដោះស្រាយហើយតែមិនសម្រេច។ យើងគិតថាមិនអាចទៅរួច និងបែរទៅរកធ្វើអីផ្សេងវិញ។ ហើយបើមិនត្រលប់មកដោះស្រាយវិញទេ យើងប្រហែលជាភ្លេចវាបាត់តែម្ដង។

ដោះស្រាយបញ្ហា

តែតាមពិតទៅខ្ញុំថា វាគ្រាន់តែយើងមិនទាន់បានចំណាយពេលនឹងវាគ្រប់គ្រាន់នៅឡើយទេ។ បើយើងនៅតស៊ូជាមួយនឹងបញ្ហាយូរល្មម យើងគង់តែនឹងដោះស្រាយវាបាន។ យើងនឹងយល់ពីបញ្ហាកាន់តែច្បាស់ ហើយយើងក៏គួរតែបានដឹងដែរថាវិធីណាទៅរួច និងវិធីណាមិនបានការ។

វាពិតថាយើងគួរចំណាយពេលឲ្យបានច្រើនដើម្បីដោះស្រាយបញ្ហាដែលយើងជួបនេះឲ្យបាន តែយើងមិនគួរចំណាយពេលជាប់ៗគ្នាយូរព្យាយាមដោះស្រាយឲ្យចេញតែម្ដងទេ។ បើធ្វើបែបនឹង វាមិនមានប្រសិទ្ធិភាពទៅវិញទេ។ បើតាមបទពិសោធន៍ខ្ញុំតែងតែ៖

  • យកពេលសម្រាកបន្តិចសិនបើយើងមានអារម្មណ៍ថានឿយហត់ខ្លាំងហើយ
  • ងាកមកធ្វើអ្វីមួយផ្សេងសិន សឹមត្រលប់មកដោះស្រាយបញ្ហានឹងបន្ត
  • ដើរជុំវិញមួយជុំពីរសិន នោះពេលស្រស់ស្រាយយើងប្រហែលជាអាចនឹងឃើញវិធីដោះស្រាយបញ្ហាបានងាយជាងមុន
  • អាននេះអាននោះដែលទាក់ទងនឹងបញ្ហាដែលយើងព្យាយាមដោះស្រាយ វានឹងជួយផ្ដល់ជាគំនិតដល់យើងបានច្រើន

អ្វីដែលសំខាន់គឺយើងមិនបោះបង់ និងនៅតែព្យាយាមដោះស្រាយវា។ ពេលដែលយើងព្យាយាមយូរល្មម យើងនឹងអាចដោះស្រាយវាបាន!

ចែករំលែក៖
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ថ្មីៗ
Article's thumbnail

គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

Article's thumbnail

Hermes Engine សម្រាប់ React Native

Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

Article's thumbnail

រឿងដែលកំពុងតែកើតឡើងមកលើ Intel

You've reached singularity, the beginning of time!