លាហើយបណ្ដាញសង្គម

សួស្ដីព្រឹកថ្ងៃច័ន្ទ! លែងមានទៀតហើយពេលដែលខ្ញុំនឹងចំណាយលើបណ្ដាញសង្គម។ ខ្ញុំបានសម្រាកមួយរយះមកហើយពីបណ្ដាញសង្គម តែមែនទែនទៅនេះមិនមែនជាលើកទីមួយដែរដែលខ្ញុំឈប់ប្រើបណ្ដាញសង្គមផ្សេងៗនោះ ហើយថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាហេតុអ្វីបានជាខ្ញុំសម្រេចចិត្តឈប់ប្រើបណ្ដាញសង្គម។

បណ្ដាញសង្គម​អនឡាញ

Photo by NeONBRAND on Unsplash.

ប្រហែលជា​ 10 ឆ្នាំជាងហើយដែលខ្ញុំនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងៗទៀត។ ខ្ញុំចាំបានថាគណនីអនឡាញដំបូងបំផុតរបស់ខ្ញុំនោះគឺ Yahoo Messenger កាលឆ្នាំ 2007 និងក្រោយ​មក​គណនីហ្វេសប៊ុកដំបូងបំផុត​របស់ខ្ញុំកើតនៅប្រមាណឆ្នាំ 2008 និងក្រោយៗមកទៀត​មាន​ Instagram, Twitter ជាដើម។ ហើយទីបំផុតខ្ញុំគិតថាដល់ពេលហើយដែលខ្ញុំត្រូវឈប់ប្រើបណ្ដាញសង្គម ហើយខាងក្រោមនេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​ជម្រុញ​ឲ្យ​ខ្ញុំ​ឈប់​ប្រើ​វា​៖

ទីមួយនោះគឺថាបណ្ដាញ​សង្គម​ភាគច្រើនបាន​ប្រែ​រូបរាង​មក​ជា​ Business Hub សឹងតែទាំងអស់ទៅហើយ។ ខ្ញុំ​លែង​មាន​អារម្មណ៍​ថា​វា​ជា​បណ្ដាញ​ដែល​​តភ្ជាប់មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដូចមុនទៀតទេ​។ វាបានក្លាយជាកន្លែងដែលក្រុមហ៊ុន អ្នក​រកស៊ី អ្នក​លក់ឡេ ផ្សព្វផ្សាយផលិតផល រក​អតិថិជន និងលក់ដែលភាគច្រើនមិនពាក់ព័ន្ធនឹងខ្ញុំទាល់តែសោះ ហើយគួរឲ្យរំខាន។ នៅក្នុងបណ្ដាញសង្គមមានមាតិការច្រើនពេកហើយ។

ប្រភពជាច្រើនបានអៈអាងហើយថាបណ្ដាញសង្គមធ្វើឲ្យអ្នកប្រើញៀន ហើយវាជារឿងពិត។ តើអ្នកទាំងអស់គ្នាមានដែលចាប់អារម្មណ៍ទេថាក្នុងមួយថ្ងៃអ្នកទាំងអស់គ្នាចូលមើលថាម៍ឡាញហ្វេសប៊ុកប៉ុន្មានដង? មានទាំងពេលខ្លះចូលមើលដោយមិនដឹងខ្លួនទៅទៀត! ហើយបន្ទាប់ពីស្ក្រូលចុះឡើងៗ 1 ម៉ោងក៏កន្លងផុតទៅដោយមិនដឹងខ្លួន។

ពីមុនពេលចូលទៅក្នុងបណ្ដាញសង្គម ខ្ញុំមានអារម្មណ៍ថាបានតភ្ជាប់ជាមួយនឹងមិត្តភ័ក្រក៏ដូចជាក្រុមគ្រួសារដែលនេះវាធ្វើឲ្យយើងមានអារម្មណ៍រំសាយ ឫនៅមានភាពជិតស្និតជាមួយមនុស្សដែលមានន័យក្នុងជិវិតយើង។​ 30 នាទី ឫ 1 ម៉ោងដែលចំណាយនៅលើបណ្ដាញសង្គមអាចទទួលយកបានក្នុងករណីនេះ។

តែពេលនេះវាលែងមានអារម្មណ៍បែបហ្នឹងទៀតហើយ។ អ្វីដែលខ្ញុំឃើញមានតែរឿង​ឥតបានការ មិនពាក់ព័ន្ធទាល់តែសោះ ពាណិជ្ជកម្មលក់ឡេដែលគេដាក់ផ្សាយលើបណ្ដាញសង្គម។ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមិនដែលមានអារម្មណ៍ល្អជាងមុនទេបន្ទាប់ពីចូលមើលបណ្ដាញសង្គម។ អ្នកទាំងអស់គ្នាសាកគិតមើលថាតើវាសមទេដែលចំណាយពេលច្រើនហើយ វាមិនជួយអីទៀតនោះ!

ចែករំលែក៖
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ថ្មីៗ
Article's thumbnail

គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

Article's thumbnail

Hermes Engine សម្រាប់ React Native

Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

Article's thumbnail

រឿងដែលកំពុងតែកើតឡើងមកលើ Intel

You've reached singularity, the beginning of time!