Codeអត្ថបទ​ទាំងអស់
តាមដាន៖
អ្វីទៅ Static Site, SPA និង SSR?

ថ្ងៃទី៖13 មិថុនា 2020

ប្រវែង៖2 នាទី

Detail's card image

ក្នុងអត្ថបទនេះ ខ្ញុំនិយាយពីប្រភេទរបស់វែបសាយដែលមាន Static Site, SPA និង SSR។ អ្នកគួរតែយល់ពីគំនិតគោលរបស់ប្រភេទវែបសាយទាំងអស់នេះ ដើម្បីអាចរើសយកប្រភេទដែលត្រឹមត្រូវទៅតាមតម្រូវការរបស់វែបសាយដែលអ្នកនឹងធ្វើ។

ជាដំបូងយើងត្រូវយល់ថារាល់វែបសាយទាំងអស់ត្រូវដំណើរការនៅលើ Browser។ នៅពេលយើងចូលទៅកាន់វែបសាយណាមួយ Browser ផ្ញើរសំណើរទៅកាន់ Server ហើយ Server បញ្ជូនត្រលប់មកវិញជា Response មួយ។ ហើយបើ Response នោះជាកូដ HTML នោះ Browser នឹងយកបង្ហាញជាវែបសាយ។ តែថាកូដ HTML ដែល Server បញ្ជូនត្រលប់មកនោះ វាត្រូវបានបង្កើតឡើងដោយរបៀបណា? អ្វីទៅ Static Site? ដំបូងគេនោះគឺជាប្រភេទ Static​ Site។ រាល់កូដទាំងអស់ត្រូវបានបង្កើតហើយជាស្រេចមុននឹងគេយកវាទៅដាក់នៅលើ Server…

សួរសំណួរខ្លួនឯងឲ្យបានញឹកញាប់

ថ្ងៃទី៖12 មិថុនា 2020

ប្រវែង៖1 នាទី

Detail's card image

ពេលខ្លះពេលដែលអ្នកចង់ធ្វើអ្វីមួយ អ្នកអាចនឹងមានចិត្តពុះកញ្ជ្រោលខ្លាំងមែនទែន ហើយចង់តែធ្វើវាឲ្យបានចេញជាលទ្ធផលលឿនៗ។ តែដល់ពេលអ្នកចាប់ផ្ដើមធ្វើ មានរឿងនេះមិនទាន់ចេះរឿងនោះមិនទាន់ចេះ។ ហើយទឹកចិត្តដែលពុះកញ្ជ្រោលរបស់អ្នកអាចនឹងរលត់បាត់បន្តិចម្ដងៗ។ ហើយទីបំផុតទៅ អ្នកក៏ភ្លេចបាត់នូវអ្វីដែលអ្នកចង់ធ្វើនោះ។ ខ្ញុំក៏បានជួបបញ្ហានេះរួចច្រើនដងមកហើយដែរ។

ហើយដើម្បីកុំឲ្យបញ្ហានេះកើតឡើង ខ្ញុំតែងតែសួរខ្លួនឲ្យបានញឹកញាប់នូវសំណួរមួយ៖ តើខ្ញុំកំពុងតែនៅលើផ្លូវទៅកាន់គោលដៅរបស់ខ្ញុំដែរឫទេ? មានតែយើងខ្លួនយើងទេដែលអាចឆ្លើយសំណួរនេះបាន។ នៅពេលដែលយើងសួរសំណួរបែបនេះគ្រប់គ្រាន់ល្មម នោះយើងនឹងដឹងថាយើងកំពុងនៅទីណា ដើរដល់ណាហើយ ហើយមានដើរបត់ខុសផ្លូវដែរឫទេ។ ហើយដែលសំខាន់នោះគឺថ…

Version Control ដោយប្រើកម្មវិធីគ្រប់គ្រងកំណែ Git

ថ្ងៃទី៖11 មិថុនា 2020

ប្រវែង៖1 នាទី

Detail's card image

##តើអ្វីទៅជាការគ្រប់គ្រងកំណែរ? ហើយអីទៅ Git? Version Control ឫ ការគ្រប់គ្រងកំណែរ (VSC) ជាការគ្រប់គ្រងរាល់កំណែប្រែនៃកូដ ឫ ឯកសារផ្សេងៗនៅក្នុងគម្រោងសូហ្វវែរ៍។ Git ជា​កម្មវិធី​គ្រប់គ្រង​កំណែរ​ដែល​វា​អាច​ជួយ​យើង​កត់​ត្រា​រាល់​កំណែ​ប្រែ​របស់​កូដ​ទាំង​អស់​ជា​កំណែរ​ៗ ហើយវាមានភាពងាយស្រួលមែនទែនក្នុងការត្រលប់ទៅកំណែមុនបើមានអីខុសប្រកតី ឫប្ដូរមកកំណែចុងក្រោយវិញ។

ពេលប្រើ Git យើងបង្កើតវាជា Repository មួយ។ យើងមានលទ្ធភាពចែកវាជា Branch ដែល Branch នីមួយៗយើងអាចធ្វើការផ្សេងៗពីគ្នាបានដែលវាជួយឲ្យកូដយើងមិនជាន់គ្នា។ ពេលធ្វើរួច យើងអាចដាក់វាបញ្ជូលគ្នាវិញ (Merge) ទៅក្នុង Main Branch ដែលយើងភាគច្រើនហៅវាថា Master Branch វិញបាន។ ម្យ៉ាងទៀតមុននឹង Merge…

Just do it!

ថ្ងៃទី៖10 មិថុនា 2020

ប្រវែង៖1 នាទី

Detail's card image

ជា​ទូទៅ​ជំហ៊ាន​ដំបូង​តែង​តែ​ជា​ជំហ៊ាន​ដែលពីបាក​​បំផុត​។​ អ្នក​នឹង​មាន​លេស​រាប់​ពាន់​ជំពូក​ដែល​ឃាត់​អ្នក​មិន​ឲ្យ​ចាប់​ផ្ដើម​បាន។​ ចាំ​ចេះ​អា​មួយ​នេះ​សិន​ ចាំ​មាន​របស់​នេះ​សិន​ទើប​អាច​ចាប់​ផ្ដើម​បាន​។ ខែ​នេះ​ការ​ងារ​ច្រើន​ហើយ​ ចាំ​ទំនេរ​បន្តិច​សិន​។​ ជឿ​ទៅ​! លេស​មិន​ចេះ​ចប់​ចេះ​ហើយ​!​ ហើយ​បើ​នៅ​តែ​អ៊ីចឹង​ ប្រាកដ​ណាស់​ពេល​វេលា​នឹង​មិន​ចាំ​អ្នក​ទេ​។​ ពេល​វេលា​ដែល​ជា​របស់​មាន​តម្លៃ​បំផុត​ក្នុង​លោក​សម្រាប់​យើង​គ្រប់​គ្នា​ក៏​រសាត់​ផុត​ទៅ​ដោយ​មិន​ដឹង​ខ្លួន​ដែរ​។

សុភាសិតចិនខុងជឺនិយាយថា៖ ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីចេញពីជំហ៊ានដំបូង។ អ៊ីចឹងហើយបើចង់ធ្វើអ្វីមួយ ចាប់ផ្ដើមធ្វើទៅ។ រឿងចេះមិនចេះអាចរៀនបានទេ ហើយនៅពេលដែលយើងចង់ធ្វើអ្វីមួ…

ពេលធ្វើ Software Project មិនគួររំលងរបស់ទាំងអស់នេះ

ថ្ងៃទី៖9 មិថុនា 2020

ប្រវែង៖3 នាទី

Detail's card image

សួស្ដី! ថ្ងៃនេះខ្ញុំសូមនិយាយដល់ Tools ដែលខ្ញុំតែងតែប្រើពេលធ្វើ Software Project។ តែមុននឹងចាប់ផ្ដើម ខ្ញុំសូមនិយាយដល់ SDLC របស់ SWEBOK សិន។

អីគេទៅ SWEBOK? SWEBOK មកពីពាក្យថា SoftWare Engineering Body of Knowledge ឫយើងហៅវាថាជាស្ដង់ដារដែលណែនាំពីវិស្វកម្មសូហ្វវែរ៍។ ហើយ SDLC មកពីពាក្យថា Software Development Life Cycle ដែលវានិយាយពីវដ្ដជីវិតនៃការអភិវឌ្ឍន៍សូហ្វវែរ៍។ នៅក្នុង SDLC គេបែងចែកវាជា 5 ដំណាក់កាលសំខាន់ៗដែលរួមមាន៖ Requirement Analysis ៖ ក្នុងដំណាក់កាលដំបូងនេះ គេត្រូវសិក្សាពីសូហ្វវែរ៍ដែលយើងនឹងធ្វើសិនថាអាចទៅរួច ឫក៏អត់? ហើយបើសិនជាទៅរួចតើសូហ្វវែរ៍ដែលយើងនឹងធ្វើគួរមានមុខងារ និងលក្ខណៈសម្បត្តិអ្វីខ្លះ។ Design ៖ បន្ទាប់មកយើងត្រ…

Node.js ចំណុចថ្មីមួយរបស់ចាវ៉ាស្ក្រីបត៍

ថ្ងៃទី៖8 មិថុនា 2020

ប្រវែង៖1 នាទី

Detail's card image

ហេលឡូវើរ៍ល! ថ្ងៃនេះខ្ញុំចង់និយាយពីចាវ៉ាស្ក្រីបត៍បន្តដោយយើងមកស្វែងយល់ពីណូដ។​ អ៊ីចឹងតោះ! ##អីទៅជាណូដ? ណូដជាចាវ៉ាស្ក្រីបត៍ runtime ដែលវាត្រូវបានសរសរឡើងដោយប្រើ Chromium V8 (ចាវ៉ាស្ក្រីបត៍អ៊ីនជីន) និង LibUV (សម្រាប់ Cross-platform Asynchronous I/O)។ បើនិយាយស្រួលស្ដាប់ទៅណូដផ្ដល់ Environment មួយដែលយើងអាចដំណើរការ​កូដចាវ៉ាស្រ្កីបត៍បានដោយមិនចាំបាច់ត្រូវការ Browser’s Engine ទៀតនោះទេ។

ណូដប្រើ​ម៉ូឌែល​ Single​ Thread​, Event​ Loop​, Asynchronous​ Event​-Driven​, Non​-Blocking​ IO​។ វា​មាន​មាឌតូច​ និង​មានប្រសិទ្ធភាព​ក្នុង​ការងារ​ Concurrent​ Connection​ និង​ធ្វើការងារ​ IO​ បានយ៉ាងល្អប្រសើរ។ ចា​វ៉ាស្ក្រី​បត៍​អនុញ្ញា​ត​ឱ្យ​គេ​អាចប​ង…

អ៊ីកម៉ាស្ក្រីបត៍ (ECMAScript)

ថ្ងៃទី៖7 មិថុនា 2020

ប្រវែង៖2 នាទី

Detail's card image

ហេឡូវើរ៍ល! សួរស្ដី! បើអ្នកទាំងអស់គ្នារៀនកូដ ប្រាកដជាបានលឺពីចាវ៉ាស្ក្រីបត៍ហើយ ហើយក៏ប្រហែលជាបានលឺមកផងដែរថាវាជាភាសាមួយដែលមានគេស្អប់ និងឈឺក្បាលនឹងវាច្រើនបំផុតមួយដែរ។ ថ្ងៃនេះយើងមក​សិក្សាពី​កំណែអ៊ីកម៉ាស្រីបត៍ដែលជាស្ដង់ដាររបស់ចាវ៉ាស្ក្រីបត៍សង្ខេបៗទាំងអស់គ្នា។

អ៊ីកម៉ាអន្តរជាតិ (ecma international​ — European Computer Manufacturers Association International) ជាសមាគមន៍បង្កើតឡើងមកដើម្បីចុះស្ដង់ដារប្រព័ន្ធព័ត៌មាន និង​ទំនាក់ទំនង។ មុនដំបូងអត់មាន International ទេសម្រាប់តែ​ទ្វីប​អឺរ៉ុបទេ តែក្រោយមក​ថែម International ដើម្បីពង្រីកស្ដង់ដារនេះសម្រាប់ពិភពលោកទាំងមូល។ អ៊ីកម៉ាស្ក្រីបត៍ ជាស្ដង់ដារសម្រាប់ភាសាស្ក្រីបត៍។ ចាវ៉ាស្ក្រីបត៍ ដែលជាកំ…

បើយើងនៅជាមួយបញ្ហាយូរល្មម យើងគង់តែនឹងដោះស្រាយបាន

ថ្ងៃទី៖7 មិថុនា 2020

ប្រវែង៖1 នាទី

Detail's card image

ពេលខ្លះមានបញ្ហាដែលយើងជួប យើងព្យាយាមដោះស្រាយវាតែមិនអាចនឹករកឃើញចម្លើយភ្លាមៗ ឫព្យាយាមដោះស្រាយហើយតែមិនសម្រេច។ យើងគិតថាមិនអាចទៅរួច និងបែរទៅរកធ្វើអីផ្សេងវិញ។

ហើយបើមិនត្រលប់មកដោះស្រាយវិញទេ យើងប្រហែលជាភ្លេចវាបាត់តែម្ដង។ តែតាមពិតទៅខ្ញុំថា វាគ្រាន់តែយើងមិនទាន់បានចំណាយពេលនឹងវាគ្រប់គ្រាន់នៅឡើយទេ។ បើយើងនៅតស៊ូជាមួយនឹងបញ្ហាយូរល្មម យើងគង់តែនឹងដោះស្រាយវាបាន។ យើងនឹងយល់ពីបញ្ហាកាន់តែច្បាស់ ហើយយើងក៏គួរតែបានដឹងដែរថាវិធីណាទៅរួច និងវិធីណាមិនបានការ។ វាពិតថាយើងគួរចំណាយពេលឲ្យបានច្រើនដើម្បីដោះស្រាយបញ្ហាដែលយើងជួបនេះឲ្យបាន តែយើងមិនគួរចំណាយពេលជាប់ៗគ្នាយូរព្យាយាមដោះស្រាយឲ្យចេញតែម្ដងទេ។ បើធ្វើបែបនឹង វាមិនមានប្រសិទ្ធិភាពទៅវិញទេ។ បើតាមបទពិសោធន៍ខ្ញុំត…

គ្រប់យ៉ាងជាចាវាស្ក្រីបត៍

ថ្ងៃទី៖6 មិថុនា 2020

ប្រវែង៖10 នាទី

Detail's card image

ក្នុងអត្ថបទនេះផងដែរ ខ្ញុំនឹងព្យាយាមលើកយកព័ត៌មាន ដំណើរដើមទងខ្លីៗ និងអ្វីដែលយើងអាចធ្វើបានជាមួយភាសានេះត្រួសៗមកនិយាយ ដោយសារពេលថ្មីៗនេះភាសានេះមានសន្ទុះពេញនិយមយ៉ាងខ្លាំង និងមានការវិវឌ្ឍន៍ជារៀងរាល់ឆ្នាំ។ ខ្ញុំអាចនិយាយបានថាភាសានេះជាភាសាដែលអាចជូនយើងបានទៅដល់គ្រប់ទីកន្លែង។

##សង្ខេបខ្លីៗពីកំណើតចាវ៉ាស្ក្រីប បន្ទាប់ពីលោក Tim Berners-Lee បានបង្កើត World Wide Web នៅចុងទសវត្សរ៍ឆ្នាំ ៨០ និងដើមឆ្នាំ ៩០ ហើយក៏មានការបង្កើត Browser ឡើងមក។ តែ Browser ជំនាន់នោះជា Browser បែប Static ដែលគ្រាន់តែអាចបង្ហាញ Hypertext ធម្មតាប៉ុណ្ណោះ។ ហើយកាលដំបូងៗនោះ NCSA Mosiac ជាកម្មវិធីរុករកដែលពេញនិយមបំផុតដែលបង្កើតដោយ National Center for Supercomputing Applicati…

គ្រាន់តែ One Search Away!

ថ្ងៃទី៖28 ឧសភា 2020

ប្រវែង៖1 នាទី

Detail's card image

ជម្រាបសួរ! ខ្ញុំបានអានប្រយោគមួយដែលគេនិយាយថា “រាល់ព្រឹកខ្ញុំក្លាយជាមនុស្សម្នាក់ថ្មី។” ស្ដាប់ទៅជាប្រយោគធម្មតាតែបើគិតឲ្យដល់មែនទែនទៅវាបង្កប់ន័យល្អខ្លាំងណាស់ជាពិសេសពេលដែលយើងជួបការលំបាក។ មិនថាមានរឿងអីកើតឡើងក៏ដោយ យើងតែងតែអាចចាប់ផ្ដើមសារជាថ្មីរហូតបើយើងមិនចុះចាញ់។

ចូលចិត្ត! សម្រាប់ថ្ងៃនេះ ខ្ញុំមានផ្នត់គំនិតមួយចង់ចែករំលេកដែលខ្ញុំគិតថាវាផ្នត់គំនិតល្អដែលទាំងអស់គ្នាបានអានហើយដូចក្នុងចំណងជើងរបស់អត្ថបទនឹងឯង៖ You are just one search away! វាបាំងតែមួយស្វែងរកទេពីអ្នក និងអ្វីដែលអ្នកប្រាថ្នា។ ហើយចុះពាក្យចង់បានន័យថាយ៉ាងម៉េច??? ដូចដែលគេបាននិយាយនឹងឯង! សម័យនេះហើយអីក៏ដោយអាចនឹងរកចម្លើយបានងាយបំផុត។ មិនថាអ្នកមានបញ្ហាអីក៏ដោយ ឫមានចម្ងល់អីក៏ដោយ អ្…

អ្វីទៅជា Imposter Syndrome?

ថ្ងៃទី៖27 ឧសភា 2020

ប្រវែង៖1 នាទី

Detail's card image

ហេឡូវើរ៍ល! ថ្ងៃនេះចាត់ទុកថាថ្ងៃល្អ! ហើយក៏ដល់ពេលដែរដែលញុំគួរតែត្រលប់មកធ្វើអ្វីដែលគិតថាការរឿងល្អធ្វើហើយសប្បាយចិត្ត។ ថ្ងៃនេះខ្ញុំមិនសរសេរពីកូដ ឫបច្ចេកវិទ្យាអីទេ តែសុំនិយាយពីរឿងចិត្តវិទ្យាវិញដែលញុំគិតថាបញ្ហាមួយនេះពាក់ព័ន្ធនឹងគ្នាយើងដែលជាដែលធ្វើការទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានច្រើន។

ប្រធានបទថ្ងៃនេះគឺជំងឺមួយដែលគេហៅថា Imposter Syndrome ឫយើងអាចប្រែជាខ្មែរថា ជំងឺមនុស្សក្លែងខ្លួន។ ###អ្វីទៅជា Imposter Syndrome? Imposter Syndrome ជាជំងឺមួយដែលមានអាការៈដូចជា មានអារម្មណ៍ថាខ្លួនឯងមិនមានសមត្ថភាពគ្រប់គ្រាន់ មានការភ័យខ្លាចថាយើងមិនចេះ ហើយខ្លាចគេដឹងថាយើងមិនខ្លាំងដូចដែលយើងគួរតែ។ បើនិយាយទៅគឺយើងនៅមិនទាន់មានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ ហើយត…

ហេលឡូវើរ៍ល! ហេលឡូដាសេវេនី!

ថ្ងៃទី៖26 ឧសភា 2020

ប្រវែង៖1 នាទី

Detail's card image

ជម្រាបសួរទាំងអស់គ្នា! ទីបំផុត ស្វាគមន៍មកកាន់អត្ថបទដំបូងរបស់គេហទំព័រ DASEVENY!​ នេះជាអត្ថបទទី ១ ហើយក៏ជាអត្ថបទដែលគួរឲ្យរំភើបរីករាយបំផុតដែរ។ ជាចំណុចចាប់ផ្ដើមដំណើរថ្មីមួយទៀតសម្រាប់ខ្ញុំជាមួយនឹងគេហទំព័រ DASEVENY នេះ។

សង្ឃឹមថាដំណើរមួយនោះជាផ្សងព្រេងដែលគួរឲ្យចាប់អារម្មណ៍ និងសប្បាយរីករាយទៅចុះ។ កន្លងមកខ្ញុំធ្លាប់បានសរសេរអត្ថបទមួយចំនួនដែរនៅ Medium និង Dev.to​​ តែសម្រេចសម្រួចទៅមិនមានពេលសរសេរបានទៀតទាត់ទេ។ ហើយលើកនេះខ្ញុំសង្ឃឹមថានឹងបានសរសេរច្រើន និងទៀតទាត់ជាងមុន។ កំឡុងពេលស្ងប់ស្ងាត់កន្លងមកនេះ ខ្ញុំបានជួបរឿងជាច្រើន សាកនេះបន្តិច​សាកនោះបន្តិច មេរៀនដែលទទួលបានមកក៏ច្រើនគួរសមដែរ។ មានរឿងខ្លះមិនល្អ ហើយរឿងខ្លះក៏ល្អ តែយ៉ាងណាក៏វាជារឿងជិវិតហាណ…

Previous
1
2
Next
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ថ្មីៗ
Article's thumbnail

គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

Article's thumbnail

Hermes Engine សម្រាប់ React Native

Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

Article's thumbnail

រឿងដែលកំពុងតែកើតឡើងមកលើ Intel

You've reached singularity, the beginning of time!