Just do it!

ជា​ទូទៅ​ជំហ៊ាន​ដំបូង​តែង​តែ​ជា​ជំហ៊ាន​ដែលពីបាក​​បំផុត​។​ អ្នក​នឹង​មាន​លេស​រាប់​ពាន់​ជំពូក​ដែល​ឃាត់​អ្នក​មិន​ឲ្យ​ចាប់​ផ្ដើម​បាន។​ ចាំ​ចេះ​អា​មួយ​នេះ​សិន​ ចាំ​មាន​របស់​នេះ​សិន​ទើប​អាច​ចាប់​ផ្ដើម​បាន​។ ខែ​នេះ​ការ​ងារ​ច្រើន​ហើយ​ ចាំ​ទំនេរ​បន្តិច​សិន​។​ ជឿ​ទៅ​! លេស​មិន​ចេះ​ចប់​ចេះ​ហើយ​!​ ហើយ​បើ​នៅ​តែ​អ៊ីចឹង​ ប្រាកដ​ណាស់​ពេល​វេលា​នឹង​មិន​ចាំ​អ្នក​ទេ​។​ ពេល​វេលា​ដែល​ជា​របស់​មាន​តម្លៃ​បំផុត​ក្នុង​លោក​សម្រាប់​យើង​គ្រប់​គ្នា​ក៏​រសាត់​ផុត​ទៅ​ដោយ​មិន​ដឹង​ខ្លួន​ដែរ​។

សុភាសិតចិនខុងជឺនិយាយថា៖

ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីចេញពីជំហ៊ានដំបូង។

អ៊ីចឹងហើយបើចង់ធ្វើអ្វីមួយ ចាប់ផ្ដើមធ្វើទៅ។ រឿងចេះមិនចេះអាចរៀនបានទេ ហើយនៅពេលដែលយើងចង់ធ្វើអ្វីមួយខ្លាំងមែនទែន រឿងដែលមិនចេះយើងរៀនឆាប់ចេះទេបើយើងតាំងចិត្តព្យាយាម មិនបោះបង់ងាយៗ។ នៅពេលដែលយើងចាប់ផ្ដើមធ្វើ គំនិតបន្ទាប់ៗទៀតនឹងរមែងរត់មករកយើងឯងៗ។ ហើយវានឹងបន្ទាក់ក្រឡាគ្នារហូតវាជួយឲ្យយើងអាចធ្វើបាននូវអ្វីដែលយើងចង់ធ្វើជាមិនខាន។

ដូចវែបសាយដែលអ្នកកំពុងតែអាននេះអ៊ីចឹង វាគួរតែចេញជារូបរាងមកយូរហើយ។ តែដោយសារខ្ញុំមានលេសច្រើនពេកទើបវាបន្លាយពេលដល់ពេលនេះ។ អ្នកទាំងអស់គ្នាអាចគិតថាទៅពិបាកអីគ្រាន់តែវែបសាយប្លកមួយសោះ តែជឿខ្ញុំទៅវាមានរឿងច្រើនណាស់នៅពីក្រោយនេះបើយើងព្យាយាមធ្វើវាដោយខ្លួនឯង។ ខ្ញុំពិតជាទទួលស្គាល់ថាមានរឿងជាច្រើនដែលខ្ញុំមិនចេះ ហើយបានរៀនពីការសរសេរវែបសាយនេះឡើងមក។ ហើយគំនិតផ្សេងៗចូលមកជាបន្តបន្ទាប់ទាំងដែលខ្ញុំមិនដែលគិតឃើញសោះ។

អ៊ីចឹងហើយ៖

Just f*cking do it!

ចែករំលែក៖
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ថ្មីៗ
Article's thumbnail

គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

Article's thumbnail

Hermes Engine សម្រាប់ React Native

Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

Article's thumbnail

រឿងដែលកំពុងតែកើតឡើងមកលើ Intel

You've reached singularity, the beginning of time!