Node.js ចំណុចថ្មីមួយរបស់ចាវ៉ាស្ក្រីបត៍

ឈូក​ ដាវី's profile picture

ឈូក​ ដាវី |M-E, Programming, Space, Technology.

ថ្ងៃទី៖ 8 មិថុនា 2020

ប្រវែង៖ 1 នាទី

ហេលឡូវើរ៍ល! ថ្ងៃនេះខ្ញុំចង់និយាយពីចាវ៉ាស្ក្រីបត៍បន្តដោយយើងមកស្វែងយល់ពីណូដ។​ អ៊ីចឹងតោះ!

##អីទៅជាណូដ?

ណូដជាចាវ៉ាស្ក្រីបត៍ runtime ដែលវាត្រូវបានសរសរឡើងដោយប្រើ Chromium V8 (ចាវ៉ាស្ក្រីបត៍អ៊ីនជីន) និង LibUV (សម្រាប់ Cross-platform Asynchronous I/O)។ បើនិយាយស្រួលស្ដាប់ទៅណូដផ្ដល់ Environment មួយដែលយើងអាចដំណើរការ​កូដចាវ៉ាស្រ្កីបត៍បានដោយមិនចាំបាច់ត្រូវការ Browser’s Engine ទៀតនោះទេ។

Node Architecture

ណូដប្រើ​ម៉ូឌែល​ Single​ Thread​, Event​ Loop​, Asynchronous​ Event​-Driven​, Non​-Blocking​ IO​។ វា​មាន​មាឌតូច​ និង​មានប្រសិទ្ធភាព​ក្នុង​ការងារ​ Concurrent​ Connection​ និង​ធ្វើការងារ​ IO​ បានយ៉ាងល្អប្រសើរ។

ចា​វ៉ាស្ក្រី​បត៍​អនុញ្ញា​ត​ឱ្យ​គេ​អាចប​ង្កើត​ Asynchronous​ Non​-Blocking​ បាន​ដោយសារ​វា​ជា​ភាសា​ Single​ Thread​ ប្រើ​ Callback​ Functions​ និង​ជា​ Event​-Driven​។ នៅពេល​ដែល​មាន​កូដ​ត្រូវ​ដំណើរការ​យូរ​ គេ​មិន​ចាំបាច់​ត្រូវ​ចាំ​ទេ​ដោយ​វា​ត្រូវ​បាន​ដំណើរការ​បែប​ Asynchronous​ ហើយ​ពេល​ដែល​ដំណើរការ​ចប់​ Callback​ Function​ ត្រូវ​បាន​ហៅ​ហើយ​ដំណើរការ​ក៏​បន្ត​​។ វាបានន័យថា​កំឡុង​ពេលដែលវា​កំពុងរត់ វា​អាចទទួល​ Request​ និង​ការងារ​ផ្សេងៗទៀត​បាន​។

##ហេតុអីបានណូដជាចំនុចរបត់សំខាន់ថ្មីមួយទៀតសម្រាប់ចាវ៉ាស្ក្រីបត៍? ចម្លើយនោះគឺ ណូដ​អនុញ្ញាតឲ្យយើងអាចសរសេរកូដចាវ៉ាស្ក្រីបត៍ដែលអាចដំណើរការបានដោយមិនត្រូវការ Browser’s Script Engine បាន។ វាបានធ្វើឲ្យយើងអាចប្រើភាសាតែមួយ (ភាសាចាវ៉ាស្ក្រីបត៍) សម្រាប់សរសេរវែបសាយ​ជា​ Fullstack បាន។ វាបានធ្វើឲ្យការសរសេរកម្មវិធីទូរស័ព្ទបានងាយស្រួលជាងមុនដូចជា Ionic, React Native និង NativeScript។ ​បើមិនមានណូដទេ Tools, Frameworks និង Libraries ជាច្រើនដែលអ្នកប្រើក៏ប្រហែលមិនអាចកើតមានមកដែរ។

##ស្ថិតិណូដ

បើតាមស្ទង់មតិរបស់ Stackoverflow សម្រាប់ឆ្នាំ 2020 ណូដជាបច្ចេកវិទ្យាដ៏ពេញនិយម។ ក្នុងចំណោមចម្លើយតបចំនួន 33,913 មានចំនួន 51.9% ប្រើប្រាស់ណូដ។

We asked about many of the other miscellaneous technologies that developers are using. For the second year in a row, Node.js takes the top spot, as it is used by half of the respondents. We also see growth across the board in the popularity of data analysis and machine learning technologies such as Pandas, TensorFlow, and Torch/PyTorch.

ប្រភព៖ Stackoverflow

##សរុបសេចក្ដី ណូដជាចំណុចសំខាន់មួយសម្រាប់ចាវ៉ាស្ក្រីបត៍ ក៏ដូចជាប្រូក្រាមីងជាទូទៅ។ ជាទូទៅបើនិយាយពីណូដ គេប្រហែលជាគិតតែពីការសរសេរ Web Server ដោយប្រើណូដជាមួយ Express ប៉ុណ្ណោះ។ តែតាមពិតទៅវាច្រើនជាងនឹងឆ្ងាយ។ អ្វី​ដែល​ចាវ៉ាស្ក្រីបត៍អាចធ្វើបាន​សព្វ​ថ្ងៃនេះតាំងពី Front-End, Back-End, Mobile Development និងច្រើនទៀតអាចកើតមានបានក៏ដោយសារតែណូដដែរ។

តាមដាន
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ថ្មីៗ
Article's thumbnail

គោលការណ៍មួយដែលធ្វើឲ្យកូដខ្ញុំប្រសើរឡើង

Article's thumbnail

គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

Article's thumbnail

Hermes Engine សម្រាប់ React Native

Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

You've reached singularity, the beginning of time!