ថ្ងៃទី៖8 កក្កដា 2021
ប្រវែង៖2 នាទី

មានដឹងទេថាគំនូរសិល្បៈបែបឌីជីថលមួយត្រូវបានគេដាក់លក់បានតម្លៃជិត 70 លានដុល្លា? ត្រូវហើយ តម្លៃជិត 70 លានដុល្លា! អ្នកទាំងអស់គ្នាមិនបានអានច្រឡំទេ។ គំនូរសិល្បៈបែបឌីជីថលនេះមានឈ្មោះថា Beeple’s Everydays - The First 5000 Days ឫជាភាសាខ្មែរ 5000 ថ្ងៃដំបូងរបស់ Beeple។ វាជាផ្ទាំងគំនូរឌីជីថល 5000 ផ្ទាំងដែលបានគូរជារាងរាល់ថ្ងៃរបស់លោក Mike Winkelmann រហ័សនាម Beeple។
តើមានអ្វីពិសេសសម្រាប់រូបខាងក្រោមនេះដែលធ្វើឲ្យវាមានតម្លៃដល់ទៅជិត 70 លានដុល្លាបែបនេះ? NFT ឬ Non-Fungible Token ផ្ទា ំងរូបភាព Beeple’s First 5000 Days ជាផ្ទាំងរូបភាពដែលអស្ចារ្យមួយដែលវាជាបណ្ដុំរូបភាពឌីជីថល 5000 ផ្ទាំងដែលគូសដោយ Beeple ក្នុងរយះពេល 5000 ថ្ងៃ។ លោក Beeple បានចាប់ផ…
ថ្ងៃទី៖21 ធ្នូ 2020
ប្រវែង៖4 នាទី

សួរស្ដីព្រឹកថ្ងៃច័ន្ទ! ថ្ងៃនេះយើងមកមើលរឿងដែលកើតឡើងមកលើក្រុមហ៊ុន Intel ដែលយើងអាចនិយាយបានថាចំណុចរបត់ប្រវត្តិសាស្ត្ររបស់វិស័យ Computing កំពុងនឹងកើតឡើង។ យើងដឹងហើយថា CPU របស់ Intel តែងតែជាជម្រើសទីមួយមិនថាសម្រាប់ Laptop ឫ Desktop PC ទេនៅប្រមាណដប់សិបឆ្នាំចុងក្រោយនេះ។
តែវាមិនបែបនេះទៀតទេចាប់ពីពេលនេះតទៅ។ បើសិនជាខ្ញុំចង់រៀបកុំព្យូទ័រថ្មីមួយពេល ខ្ញុំនឹងមិនជ្រើសរើសយក CPU របស់ Intel ទៀតទេ។ នេះក៏ដោយសារតែថាបើធៀបតម្លៃនឹងអ្វីដែលយើងទទួលបាន វាមិនសមហេតុផលទៀតប៉ុន្មាននោះទេ។ យើងអាចបាន Performance ពី CPU របស់ AMD ខ្លាំងជាងពី CPU របស់ Intel ឆ្ងាយក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ សំនួរសួរថា៖ តើមានអ្វីកើតឡើងមកលើ Intel? ហេតុផលមានច្រើន ពោលមានទាំងកត…
ថ្ងៃទី៖23 មិថុនា 2020
ប្រវែ ង៖3 នាទី

កាលពីយប់ម្សិលមិញថ្ងៃទី 22 មិថុនា 2020 ក្រុមហ៊ុន Apple បានបញ្ចេញផលិតផលថ្មីរបស់ខ្លួនប្រចាំឆ្នាំ។ មិនដឹងថាអ្នកទាំងអស់គ្នាបានមើល WWDC 2020 របស់ Apple យប់មិញដែរឫទេ? ហើយចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយនោះគឺ Apple បានប្ដូរមកប្រើបន្ទះឈីប ARM ជំនួសបន្ទះឈីប x86 ដែល Apple ប្រើកន្លងមក។
តើការផ្លាស់ប្តូរនេះវាមានន័យយ៉ាងណា? ហើយបើតាមការបង្ហាញរបស់ Apple ក្នុងកម្មវិធី WWDC យប់មិញនេះ Apple អាចនឹងជោគជ័យដែរឫទេ បន្ទាប់ពី Microsoft បានបរាជ័យម្ដងរួចទៅហើយជាមួយ Surface Pro X ដែលប្រើ ARM ដែរនោះ? អ្វីទៅជា ARM? ហើយចុះ x86? ARM ឫ Advanced RISC (Reduced Instruction Set Computing) Machine ជា Processor Architecture ឫក៏ CPU Architecture របស់កុំព្យូ…