អត្ថបទទាំងអស់ (28 អត្ថបទ)
អ្វីទៅ Git Stash?
ថ្ងៃទី៖ 2 កក្កដា 2020
ប្រវែង៖ 3 នាទី
👉 Version Control ដោយប្រើកម្មវិធីគ្រប់គ្រងកំណែ Git បើយើងចេះប្រើ Git មែនយើងត្រូវតែឆ្លើយសំណួរនេះបាន “អ្វីទៅ Git Stash?” ដែលជាសំណួរដែលគេតែងតែសួរបើគេចង់សាកថាយើងពិតជាចេះប្រើ Git ស្ទាត់ពិតប្រាកដ ឫអត់នោះ។ អ៊ីចឹងយើងមកមើលទាំងអស់គ្នាថាយើងអាចប្រើ Git Stash នេះដើម្បីអ្វី។ អ្វីទៅជា Git Stash? Stash ជាមុខងារមួយក្នុង Git ដែលយើងអាចប្រើដើម្បីលុបរាល់ការកែប្រែមិនថាកូដ ឫហ្វាល់ផ្សេងៗក្នុង Branch ដែលយើងកំពុងធ្វើការ ហើយរក្សារទុកនៅកន្លែងមួយដែលយើងអាចទាញយកមកវិញនៅពេលក្រោយបាន។ ករណីដែលយើងប្រើ Stash ករណីដែលយើងប្រើ Stash មានច្រើនករណី តែជាទូទៅខ្ញុំប្រើវាពេល៖ ចង់ កូដពី ទាំងដែលមានកូដត្រូវបានកែរួចហើយខ្លះ ហើយវា ជាមួយកូដនៅលើ ។ ចង់ប្តូរ Branch ខណៈដែល…
#Git
#Git Stash
#ហ្គីត
Arrow Function កំណែចាវ៉ាស្ក្រីបត៍ ES6
ថ្ងៃទី៖ 1 កក្កដា 2020
ប្រវែង៖ 2 នាទី
Arrow Function ឫ Fat Arrow Function ជារបៀបសរសេរ Function មួយបែបក្នុងភាសាចាវ៉ាស្ក្រីបត៍ដែលត្រូវបានបញ្ចេញក្នុងកំណែ ES6។ ចំណុចពិសេសរបស់វាគឺ ខ្លីងាយស្រួលសរសេរ ហើយវាមិនមាន Bindings ផ្ទាល់ខ្លួនរបស់វាទេ។ ពេលប្រើ Arrow Function យើងនឹងមិនអាចហៅ , , ឫ បានទេព្រោះវាអត់មានរបស់ទាំងអស់នេះក្នុងខ្លួនវាទេ។ ជា keyword មួយដែលជាទូទៅយើងប្រើសម្រាប់ហៅ Key ឫ Property របស់ Object ឫ Class។ តែសម្រាប់ Arrow Function វានឹងហៅ របស់ Function, Closure ឫ Class មេវិញ។ ជា Variable មួយដែលជា Array នៅក្នុង Function មួយដែលអាចឲ្យយើងហៅ Arguments របស់ Function នោះបាន។ ជា keyword មួយដែលយើងប្រើសម្រាប់ហៅ​ constructor របស់ Parent Class។ Arrow Function មិនអាចប…
#ArrowFunction
#ES6
#JavaScript
It's good if you are struggling
ថ្ងៃទី៖ 29 មិថុនា 2020
ប្រវែង៖ 1 នាទី
Well, what could I say! It’s stressful to be struggled, temporarily unable to solve a problem. But for me it is a good thing. Why is it a good thing? Of course, it is a sign showing that there are rooms for improvement and that you are growing! Your life would be boring if there are no problems for you to solve. You are dying day by day if there is nothing more for you to learn, which means you are only to get worse as your age is pushing toward human limit. Albert Einstein once stated that: Once you stop learning, you start dying. So ask yourself this question: “Are you getting any better than yesterday yet?” If no…
#Growth
#Struggle
#GoodSign
មានអ្វីកើតឡើងពេល Apple ប្ដូរមក ARM?
ថ្ងៃទី៖ 23 មិថុនា 2020
ប្រវែង៖ 3 នាទី
កាលពីយប់ម្សិលមិញថ្ងៃទី 22 មិថុនា 2020 ក្រុមហ៊ុន Apple បានបញ្ចេញផលិតផលថ្មីរបស់ខ្លួនប្រចាំឆ្នាំ។ មិនដឹងថាអ្នកទាំងអស់គ្នាបានមើល WWDC 2020 របស់ Apple យប់មិញដែរឫទេ? ហើយចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយនោះគឺ Apple បានប្ដូរមកប្រើបន្ទះឈីប ARM ជំនួសបន្ទះឈីប x86 ដែល Apple ប្រើកន្លងមក។ តើការផ្លាស់ប្តូរនេះវាមានន័យយ៉ាងណា? ហើយបើតាមការបង្ហាញរបស់ Apple ក្នុងកម្មវិធី WWDC យប់មិញនេះ Apple អាចនឹងជោគជ័យដែរឫទេ បន្ទាប់ពី Microsoft បានបរាជ័យម្ដងរួចទៅហើយជាមួយ Surface Pro X ដែលប្រើ ARM ដែរនោះ? អ្វីទៅជា ARM? ហើយចុះ x86? ARM ឫ Advanced RISC​ (Reduced Instruction Set Computing) Machine ជា Processor Architecture ឫក៏ CPU Architecture របស់កុំព្យូ…
#ARM
#Apple
#WWDC 2020
ឌីណូ - ណូដដែលល្អជាងមុន?
ថ្ងៃទី៖ 17 មិថុនា 2020
ប្រវែង៖ 2 នាទី
ឌីណូ (Deno) បានចេញកំណែផ្លូវការដំបូង v1 នៅកំឡុងពាក់កណ្ដាលខែមុនខែឧសភា។ បើអ្នកតាមដានពីពិភពប្រូក្រាមមីងចុងក្រោយ ប្រហែលជាបានលឺមកហើយ។ វាទទួលបានចំណាប់អារម្មណ៍ច្រើនសមគួរណាស់ ហើយមានរហូតដល់អ្នកខ្លះគេនិយាយថ្ងៃអវសានរបស់ណូដជិតមកដល់ហើយទៀតផង។ អ៊ីចឹងថ្ងៃនេះ យើងមកមើលថាតើឌីណូជាអ្វី វាខុសពីណូដយ៉ាងណាខ្លះ ហើយវាពិតជាល្អជាងណូដមែនដែរឫទេ។ ឌីណូជាអ្វី? ចំណុចខុសគ្នារវាងឌីណូ និង ណូដ ឌីណូ (Deno) ជាប្រូក្រាមដែល Secure សម្រាប់ដំណើការ JavaScript និង TypeScript ក្រៅវែបប្រៅស័រ​ថ្មីមួយ។ អ្នកដែលបង្កើតឌីណូ និងណូដជាមនុស្សតែមួយគឹដោយលោក​ Ryan Dahl។ ឌីណូប្រើ TypeScript, Rust, Tokio (សម្រាប់ Event Loop) និង V8 (Rusty-V8 ជា JavaScript Engine) ដែលខុសពីណូដដែលប្រ…
#ឌីណូ
#Deno
#JavaScript
#ចាវ៉ាស្ក្រីបត៍
ឈប់តាំងខ្លួនជាជនរងគ្រោះទៅ!
ថ្ងៃទី៖ 15 មិថុនា 2020
ប្រវែង៖ 1 នាទី
ធ្លាប់ទេ? ពេលខ្លះយើងយល់ថាយើងជាករណីពិសេស។ យើងមានស្ថានភាពបែបនេះមួយ បែននេះពីរ បី​ បួន ហើយសង្ឃឹមថាគេនឹងឲ្យ។ យើងយល់ថាគេគួរតែចាត់ទុកយើងជាករណីលើកលែង ហើយយើងសមនឹងទទួលបានជំនួយ ឫការលើកលែងដែលគេគួរតែយល់។ បើអ្នកមានអារម្មណ៍បែបនឹង អ្នកប្រហែលជាចូលក្នុងករណីមួយដែលគេហៅថា Playing Victim ហើយ។ បើអ្នកស្ថិតក្នុងស្ថានភាពនេះ អ្នកប្រហែលជាត្រូវគិតឡើងវិញ។ មិនមែនមានតែអ្នកទេដែលពិសេស មនុស្សម្នាក់ណាក៏ពិសេសដែរ។ មនុស្សម្នាក់ៗគេមានស្ថានភាពរៀងៗខ្លួន ហើយគ្នានស្ថានភាពនណាសំខាន់ជាងនណាទេគឺវាសំខាន់ដូចៗគ្នា។ ជាជាងចាំឲ្យគេយល់ហើយលើកលែងឲ្យយើង យើងគួរតែបើកកាយបើចិត្តធ្វើនូវអ្វីដែលយើងត្រូវធ្វើ ទទួលខុសត្រូវលើតួនាទីរបស់យើងទើបជារឿងត្រឹមត្រូវ។ Just shut the f*ck up and g…
#StopPlayingVictim
#ជនរងគ្រោះ
អ្វីទៅ Static Site, SPA និង SSR?
ថ្ងៃទី៖ 13 មិថុនា 2020
ប្រវែង៖ 2 នាទី
ក្នុងអត្ថបទនេះ ខ្ញុំនិយាយពីប្រភេទរបស់វែបសាយដែលមាន Static Site, SPA និង SSR។ អ្នកគួរតែយល់ពីគំនិតគោលរបស់ប្រភេទវែបសាយទាំងអស់នេះ ដើម្បីអាចរើសយកប្រភេទដែលត្រឹមត្រូវទៅតាមតម្រូវការរបស់វែបសាយដែលអ្នកនឹងធ្វើ។ ជាដំបូងយើងត្រូវយល់ថារាល់វែបសាយទាំងអស់ត្រូវដំណើរការនៅលើ Browser។ នៅពេលយើងចូលទៅកាន់វែបសាយណាមួយ Browser ផ្ញើរសំណើរទៅកាន់ Server ហើយ Server បញ្ជូនត្រលប់មកវិញជា Response មួយ។ ហើយបើ Response នោះជាកូដ HTML នោះ Browser នឹងយកបង្ហាញជាវែបសាយ។ តែថាកូដ HTML ដែល Server បញ្ជូនត្រលប់មកនោះ វាត្រូវបានបង្កើតឡើងដោយរបៀបណា? អ្វីទៅ Static Site? ដំបូងគេនោះគឺជាប្រភេទ Static​ Site។ រាល់កូដទាំងអស់ត្រូវបានបង្កើតហើយជាស្រេចមុននឹងគេយកវាទៅដាក់នៅលើ Server…
#Static Site
#SPA
#SSR
សួរសំណួរខ្លួនឯងឲ្យបានញឹកញាប់
ថ្ងៃទី៖ 12 មិថុនា 2020
ប្រវែង៖ 1 នាទី
ពេលខ្លះពេលដែលអ្នកចង់ធ្វើអ្វីមួយ អ្នកអាចនឹងមានចិត្តពុះកញ្ជ្រោលខ្លាំងមែនទែន ហើយចង់តែធ្វើវាឲ្យបានចេញជាលទ្ធផលលឿនៗ។ តែដល់ពេលអ្នកចាប់ផ្ដើមធ្វើ មានរឿងនេះមិនទាន់ចេះរឿងនោះមិនទាន់ចេះ។ ហើយទឹកចិត្តដែលពុះកញ្ជ្រោលរបស់អ្នកអាចនឹងរលត់បាត់បន្តិចម្ដងៗ។ ហើយទីបំផុតទៅ អ្នកក៏ភ្លេចបាត់នូវអ្វីដែលអ្នកចង់ធ្វើនោះ។ ខ្ញុំក៏បានជួបបញ្ហានេះរួចច្រើនដងមកហើយដែរ។ ហើយដើម្បីកុំឲ្យបញ្ហានេះកើតឡើង ខ្ញុំតែងតែសួរខ្លួនឲ្យបានញឹកញាប់នូវសំណួរមួយ៖ តើខ្ញុំកំពុងតែនៅលើផ្លូវទៅកាន់គោលដៅរបស់ខ្ញុំដែរឫទេ? មានតែយើងខ្លួនយើងទេដែលអាចឆ្លើយសំណួរនេះបាន។ នៅពេលដែលយើងសួរសំណួរបែបនេះគ្រប់គ្រាន់ល្មម នោះយើងនឹងដឹងថាយើងកំពុងនៅទីណា ដើរដល់ណាហើយ ហើយមានដើរបត់ខុសផ្លូវដែរឫទេ។ ហើយដែលសំខាន់នោះគឺថ…
#សួរខ្លួនឯងឲ្យបានញឹកញាប់
Version Control ដោយប្រើកម្មវិធីគ្រប់គ្រងកំណែ Git
ថ្ងៃទី៖ 11 មិថុនា 2020
ប្រវែង៖ 1 នាទី
តើអ្វីទៅជាការគ្រប់គ្រងកំណែរ? ហើយអីទៅ Git? Version Control ឫ ការគ្រប់គ្រងកំណែរ (VSC) ជាការគ្រប់គ្រងរាល់កំណែប្រែនៃកូដ ឫ ឯកសារផ្សេងៗនៅក្នុងគម្រោងសូហ្វវែរ៍។ Git ជា​កម្មវិធី​គ្រប់គ្រង​កំណែរ​ដែល​វា​អាច​ជួយ​យើង​កត់​ត្រា​រាល់​កំណែ​ប្រែ​របស់​កូដ​ទាំង​អស់​ជា​កំណែរ​ៗ ហើយវាមានភាពងាយស្រួលមែនទែនក្នុងការត្រលប់ទៅកំណែមុនបើមានអីខុសប្រកតី ឫប្ដូរមកកំណែចុងក្រោយវិញ។ ពេលប្រើ Git យើងបង្កើតវាជា Repository មួយ។ យើងមានលទ្ធភាពចែកវាជា Branch ដែល Branch នីមួយៗយើងអាចធ្វើការផ្សេងៗពីគ្នាបានដែលវាជួយឲ្យកូដយើងមិនជាន់គ្នា។ ពេលធ្វើរួច យើងអាចដាក់វាបញ្ជូលគ្នាវិញ (Merge) ទៅក្នុង Main Branch ដែលយើងភាគច្រើនហៅវាថា Master Branch វិញបាន។ ម្យ៉ាងទៀតមុននឹង Merge យ…
#Git
#ហ្គីត
#VersionControl
#គ្រប់គ្រងកំណែរ
Just do it!
ថ្ងៃទី៖ 10 មិថុនា 2020
ប្រវែង៖ 1 នាទី
ជា​ទូទៅ​ជំហ៊ាន​ដំបូង​តែង​តែ​ជា​ជំហ៊ាន​ដែលពីបាក​​បំផុត​។​ អ្នក​នឹង​មាន​លេស​រាប់​ពាន់​ជំពូក​ដែល​ឃាត់​អ្នក​មិន​ឲ្យ​ចាប់​ផ្ដើម​បាន។​ ចាំ​ចេះ​អា​មួយ​នេះ​សិន​ ចាំ​មាន​របស់​នេះ​សិន​ទើប​អាច​ចាប់​ផ្ដើម​បាន​។ ខែ​នេះ​ការ​ងារ​ច្រើន​ហើយ​ ចាំ​ទំនេរ​បន្តិច​សិន​។​ ជឿ​ទៅ​! លេស​មិន​ចេះ​ចប់​ចេះ​ហើយ​!​ ហើយ​បើ​នៅ​តែ​អ៊ីចឹង​ ប្រាកដ​ណាស់​ពេល​វេលា​នឹង​មិន​ចាំ​អ្នក​ទេ​។​ ពេល​វេលា​ដែល​ជា​របស់​មាន​តម្លៃ​បំផុត​ក្នុង​លោក​សម្រាប់​យើង​គ្រប់​គ្នា​ក៏​រសាត់​ផុត​ទៅ​ដោយ​មិន​ដឹង​ខ្លួន​ដែរ​។ សុភាសិតចិនខុងជឺនិយាយថា៖ ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីចេញពីជំហ៊ានដំបូង។ អ៊ីចឹងហើយបើចង់ធ្វើអ្វីមួយ ចាប់ផ្ដើមធ្វើទៅ។ រឿងចេះមិនចេះអាចរៀនបានទេ ហើយនៅពេលដែលយើងចង់ធ្វើអ្វីមួ…
#JustDoItNow!
#ចាប់ផ្ដើមឥឡូវនេះ!
Previous
1
2
3
Next
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ថ្មីៗ
Article's thumbnail

គោលការណ៍មួយដែលធ្វើឲ្យកូដខ្ញុំប្រសើរឡើង

Article's thumbnail

គំនូរសិល្បៈឌីជីថលដែលមានតម្លៃជិត 70 លានដុល្លា

Article's thumbnail

Hermes Engine សម្រាប់ React Native

Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

You've reached singularity, the beginning of time!